
Weaving hope like Krama
At PSE, destitution to a vocation does not only concern children but also their parents as accelerated vocational training is also provided to them.
Established in a large recently rehabilitated warehouse at PSE, about thirty female and male tailors are working with sewing machines to produce the PSE students' uniforms for the next school year. "We create between 15,000 and 16,000 uniforms per year as each student receives two uniforms at the beginning of the year" explains Soparith Kong, manager of PSE sewing workshop. "But we also make uniforms for some of our employees such as guards, canteen staff, mechanics, etc."
For decent working conditions
PSE guarantees to tailors fixed working hours from Monday to Friday, from 8 a.m. to 4 p.m. in a secure workshop, as well as health insurance and remuneration above the industry average. "The sewing workshop is a continuation of Papy and Mamie's mission [Christian and Marie-France des Pallières, founders of PSE]" explains Soparith Kong. "Parents get well-paid jobs close to home that allows them to support their families and send their children to school nearby. Thanks to schedules, they also have time to take care of their home."
More recently, the workshop has developed partnerships with external companies, such as The Extra Smile. This Singaporean ethical kids fashion company works only with fair textile workshops. "When we launched our brand two years ago, we were looking for fair partners who were 100% transparent about the way they work", explains Samantha Thouret, co-founder of The Extra Smile. "We wanted to know the employees' salaries, their working conditions and if children were hired, for example. And we discovered PSE! We share the same moral, educational and social values!".
The Extra Smile supplies the fabrics and patterns to the sewing workshop and the sewing workshop sends back the orders when they are finished. "We are really delighted to be working with PSE. The finishes are more and more made carefully and there is a real effort not to lose so much fabric during the making. This is really important when we know the textile industry is the second most polluting in the world" concludes Samantha Thouret.



រោងជាងសម្រាប់សិប្បកម្មកាត់ដេរបណ្តុះបណ្តាលផ្តល់ការងារនិងបណ្តុះបណ្តាលដល់បុគ្គលិកចំនួន ៣៥ នាក់។ ហើយបុគ្គលិកខ្លះជាឪពុកម្តាយរបស់សិស្សក្រោមការឧបត្ថម្ភរបស់ អង្គការ ប៉េ អេស អឺ (PSE) ។
នៅអង្គការ ដើម្បីភាពញញឹមនៃកុមារ, ភាពខ្វះខាតនូវ វគ្គ បណ្តុះបណ្តាលវិជ្ជាជីវៈ មិនមែន ជាការព្រួយបារម្ភណ៍ត្រឹមតែសិស្សានុសិស្សប៉ុណ្ណោះទេ តែឳពុកម្តាយរបស់ពួកគេក៏ត្រូវ មានវគ្គបណ្តុះបណ្តាល ជាបន្ទាន់ផងដែរ ។
លោក គង់ សុផារិទ្ឋ, នាយកគ្រប់គ្រង រោងជាងកាត់ដេរ, បញ្ជាក់ថានៅអង្គការដើម្បីភាពញញឹមនៃកុមារ មានរោងជាងកាត់ដេរដ៏ធំមួយដែលទើបង្កើតឡើងនាពេលថ្មីៗនេះ, ហើយមានបុគ្គលិក ជានារី កាត់ដេរចំនួន៣០នាក់កំពុងធ្វើការជាអ្នក កាត់ ឯកសណ្ឋានសិស្សសម្រាប់ឆ្នាំសិក្សាបន្ទាប់ ។ ៉ពួកយើងកាត់ ពី ១៥០០០ ទៅ ១៦ ០០០ ឯកសណ្ឋាន ក្នុង មួយឆ្នាំ សម្រាប់សិស្សម្នាក់ៗ អាចទទួល បាន ឯកសណ្ឋាន ២ សម្រាប់ នៅឆ្នាំដំបូង, ប៉ុន្តែពួកយើង ក៏ត្រូវ រៀបចំ ឯកសណ្ឋានជូនដល់បុគ្គលិកមួយចំនួនដែរ ដូចជា បុគ្គលិក ផ្នែកសន្តិសុខ បុគ្គលិកផ្នែកចុងភៅ និង បុគ្គលិកផ្នែក ជុសជុលរថយន្ត ។ ល។
វគ្គបណ្តុះបណ្តាល បន្ទាន់ពី ៣ខែ ទៅ ៦ខែ
ដើម្បីសិក្សាអំពីរបៀបកាត់ឯកសណ្ឋានទាំងនោះ, ជាងកាត់ដេររបស់យើងបានចូលរួមក្នុងកម្មវិធី ធ្វើឱ្យប្រសើរឡើងនូវជីវភាពគ្រួសាររបស់អង្គការ ប៉េ អេស អឺ ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១១ ក្នុងភាពជាដៃគូជាមួយអង្គការក្រៅរដ្ឋាភិបាលរបស់ អីុតាលីពិភពលោក ( Italian NGO We World) ដែលជា“កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារ (FLIP) ”ដែលអនុញ្ញាតឱ្យឪពុកម្តាយសិស្សរបស់ពួកយើងបន្តការបណ្តុះបណ្តាលដោយឥតគិតថ្លៃនិងទទួលបាននូវវគ្គបណ្តុះបណ្តាល ខ្លីពី ៣ ទៅ ៦ ខែក្នុង ផ្នែកកាត់ដេរ ផ្នែក សំអាតផ្ទះ ឬផ្នែកចម្អិនអាហារ។ ឪពុកម្តាយមកពីគ្រួសារដែលមានជីវភាពខ្វះខាតខ្លាំង គឺត្រូវបាន លើកស្ទួយដោយក្រុមការងាររបស់ពួកយើង ដែល អាចអោយពួកគេទទួលបាន នូវការងារ ស្របតាមសមត្ថភាព ឬ អនុញ្ញាតឱ្យពួកគេបើកមុខរបរផ្ទាល់ខ្លួនតាម តែអាចធ្វើបាន។ ឳពុកម្តាយខ្លះ ត្រូវបាន ទទួលឱ្យធ្វើការជាបុគ្គលិក របស់អង្គការ ប៉េ អេស អឺ នៅក្នុង រោងជាងកាត់ដេរ ផងដែរ ។ លោកនាយក គង់ សុផារិទ្ឋ បានបន្ថែមថា បុគ្គលិកជាឳពុក ម្តាយ ទាំងនោះ បានទទួលនូវ ប្រាក់បំណាច់ សមរម្យ តាមការងាររបស់ពួកគាត់ ។
សម្រាប់លក្ខខណ្ឌការងារសមរម្យ
អង្គការ ប៉េ អេស អឺ ធានាដល់ជាងកាត់ដេរនូវពេលវេលាធ្វើការជាក់លាក់គឺ ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៤ ល្ងាច នៅក្នុងរោងជាងកាត់ដេរដែលមានសុវត្ថិភាព ព្រមទាំងមាន ការធានារ៉ាប់រងសុខភាព និងប្រាក់ខែខ្ពស់ជាងមធ្យមភាគនៃឧស្សាហកម្មនានា ។ លោកនាយក គង់ សុផារិទ្ធ ពន្យល់បន្ថែមថា “រោងជាងកាត់ដេរគឺជាការបន្តបេសកកម្មរបស់ ស្ថាបនិក ប៉ាពី និង ម៉ាមី (Christian and Marie-France des Pallières, founders of PSE)” ឳពុកម្តាយជាបុគ្គលិក បានទទួលប្រាក់ខែច្រើន ការងារនៅជិតផ្ទះ ដែលបង្កលក្ខណៈងាយស្រួល ជួយគ្រួសារ និងបញ្ជូនកូនៗ ទៅសាលាក្បែរនោះផងដែរ ។ យោង តាម ពេលវេលាធ្វើការពួកគាត់ អាចមានពេល មើលថែរក្សាផ្ទះបានផងដែរ។
ជាមួយនិង លក្ខណៈងាយស្រួលបន្ថែមទៀត
ចាប់តាំងពីឆ្នាំ២០១៣មករោងជាងដេរឈប់ទទួលបន្ទុកការផលិតឯកសណ្ឋានខណៈដែលអង្គការ ប៉េ អេស អឺ បានបង្កើត ម៉ូតដោយខ្លួនឯង គឺ Le Cartable de Chenda។ Le Cartable de Chenda ត្រូវបានលក់នៅក្នុងហាងរបស់យើងនៅក្នុងទីក្រុងភ្នំពេញធ្វើពីក្រណាត់ដែលសេសសល់ពីឯកសណ្ឋានសិស្សនិងក្រមា(Krama)ដែលជាក្រណាត់ប្រពៃណីរបស់ជនជាតិខ្មែរ។
ថ្មីៗនេះរោងជាងកាត់ដេរបានបង្កើតភាពជាដៃគូជាមួយក្រុមហ៊ុនខាងក្រៅដូចជា The Extra Smile។ ក្រុមហ៊ុនសីលធម៌ ម៉ូដកុមាររបស់ ប្រទេសសិង្ហបូរី មួយ ដែលធ្វើការ តែជាមួយ រោងជាងវាយនភ័ណ្ឌ ដែលត្រឹមត្រូវ។ ៉នៅពេលដែលយើងបានចាប់ផ្តើមបើកដំណើរការសាខារបស់យើង ២ ឆ្នាំ មុនេះ គឺយើង ស្វែងរក ដៃគូរ ដែលមានតម្លាភាព ១០០% អំពីរបៀបធ្វើការ។ Samantha Thouret, ជា សហស្ថាបនិក របស់ The Extra Smile ពន្យល់ថា ពួកយើងដឹង អំពីតម្លៃ ប្រាក់ខែ របស់បុគ្គលិក, អំពី លក្ខខ័ណ្ឌការងាររបស់ពួកគេ ហើយជា ឧទាហរណ៍ បើ កូនៗ មានការងារ ធ្វើ ហើយ យើងរកឃើញអង្គការ ប៉េ អេស អឺ, ពួកយើងនិងចែករំលែកនូវ សីលធម៌ដែលល្អៗ, ការអប់រំល្អៗ និងតម្លៃសង្គមល្អៗដូចគ្នា។
Extra Smile ផ្តល់ក្រណាត់ និងគំរូទៅរោងជាងកាត់ដេរ ហើយ រោងជាង ត្រូវបញ្ជូនទៅវិញតាមការកុម្មង់ នៅពេលដែល ផលិតផលបាន ផលិតរួចហើយ។ ពួកយើងពិតជារីករាយ ក្នុង ការធ្វើការជាមួយអង្គការ ប៉េ អេស អឺ។ Samantha Thouret សរុបសេចក្តីថាផលិតផល សម្រេចពិតជាត្រូវបានធ្វើឡើងយ៉ាងប្រុងប្រយ័ត្ន និង ប្រកបដោយការខិតខំប្រឹងប្រែងពិតៗ ដោយគ្មានភាពខ្ជះខ្ជាយក្រណាត់ក្នុងពេលផលិតឡើយ។ នេះគឺពិតជា សំខាន់នៅពេលដែលយើងដឹងថា មានឧស្សាហកម្មវាយនភ័ណ្ឌ គឺ ជា ទីកន្លែងដែលបំពុលបរិស្ថានខ្លាំង ទី ២ នៅក្នុងពិភពលោក។